គណនី
កម្ចីទិញផ្ទះ
ផលិតផល និងសេវាកម្ម
ជំនួយ
ប្រាក់បញ្ញើ
គណនីសន្សំសំចៃ
បើកគណនីសន្សំនៅធនាគារ ពាណិជ្ជអាល់ហ្វា ម.ក គឺជាជម្រើសល្អបំផុតរបស់លោកអ្នកសំរាប់តំរូវការសន្សំរយៈពេលខ្លីនិងវែង ប្រកបទៅដោយសុវត្ថិភាពខ្ពស់ និងអាចដកដាក់បានទៅតាមតំរូវការរបស់លោកអ្នក។
លក្ខណៈពិសេស និងអត្ថប្រយោជន៍
អាចប្រើបានជារូបិយប័ណ្ណពីរប្រភេទ៖ ប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក
របាយការណ៍ធនាគារប្រចាំខែឥតគិតថ្លៃ
សៀវភៅមូលប្បទានប័ត្រឥតគិតថ្លៃ ១ ក្បាល (ចេញលើកដំបូង)
ងាយស្រួលធ្វើការទូទាត់ប្រាក់ជាមួយដៃគូអាជីវកម្មរបស់លោកអ្នក
ទទួលបានអត្រាការប្រាក់ ០.២% ក្នុងមួយឆ្នាំ
ប្រាក់បញ្ញើ
ប្រាក់បញ្ញើមានកាលកំណត់
សន្សំសំរាប់ប្រើប្រាស់នៅពេលអនាគត ដោយបើកគណនីបញ្ញើមានកាលកំណត់ជាមួយធនាគារពាណិជ្ជ អាល់ហ្វា ម.ក ដែលផ្ដល់ឲ្យលោកអ្នកនូវអត្រាការប្រាក់ប្រកួតប្រជែងខ្ពស់។ លោកអ្នកអាចសន្សំ និង ចំណេញប្រាក់ក្នុងពេលតែមួយ។ ធនាគារនឹងផ្ដល់ជូននូវអត្រាការប្រាក់ខ្ពស់ជាមួយនិងរយៈកាលកំណត់ច្រើនប្រភេទដែលមានអត្រាការប្រាក់ថេររហូត ដល់កាលកំណត់។
ប្រភេទគណនី | រយៈពេល | បុគ្គល (KHR/USD) | សាជីវកម្ម មិនមែនហិរញ្ញវិត្ថុ (KHR/USD) | សាជីវកម្ម ហិរញ្ញវិត្ថុ (KHR/USD) |
---|---|---|---|---|
ប្រាក់បញ្ញើ (ការប្រាក់នៅចុងគ្រា) | ១ ខែ | ០.៥០% | ០.២៥% | ០.១០% |
៣ ខែ | ១.០០% | ០.៥០% | ០.២៥% | |
៦ ខែ | ១.៥០% | ០.៧៥% | 0.50% | |
៩ ខែ | ២.៥០% | ១.២៥% | ០.៧៥% | |
១២ ខែ | ៣.០០% | ១.៥០% | ១.០០% | |
២៤ ខែ | ៣.៥០% | ១.៧៥% | n/a | |
៣៦ ខែ | ៤.០០% | ២.០០% | ||
៤៨ ខែ | ៤.៥០% | ២.២៥% | ||
៦០ ខែ | ៥.០០% | ២.៥០% |
ឥណទាន
ឥណទានគេហដ្ឋាន
តើលោកមានបំណងចង់ទិញ រឺកែលំអ រឺជួសជុលគេហដ្ឋានដែររីទេ? ឥណទានគេហដ្ឋានរបស់ធនាគារយើងខ្ញុំ នឹងជួយលោកអ្នកទទួលបាននូវគេហដ្ឋានក្នុងក្ដីស្រមៃ និងជួយបង្កើនគុណភាពជីវិតរបស់លោកអ្នក។
លក្ខណៈពិសេស និងអត្ថប្រយោជន៍
អត្រាការប្រាក់ប្រកួតប្រជែង និង អាចចរចារបាន
ផ្ដល់កម្ចីបានរហូតដល់ ៧០% នៃទ្រព្យដាក់បញ្ចាំ
កម្ចីបានរហូតដល់រយៈពេល ២០ ឆ្នាំ
លក្ខខណ្ឌសាមញ្ញ មិនស្មុគស្មាញ និងអនុម័តឆាប់រហ័ស
អាចស្នើសុំបានជារូបិយប័ណ្ណដុល្លារ រឺប្រាក់រៀល